កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានា នៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រចាំខែមករា ឆ្នាំ២០២៤
ចេញ​ផ្សាយ ១៦ កុម្ភៈ ២០២៤
110

ថ្ងៃសុក្រ ៧កើត  ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ 

លោក សុខ សំអាត អនុប្រធានមន្ទីរ បានដឹកនាំខណ្ឌ និងការិយាល័យពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានា នៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រចាំខែមករា ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធអនឡាញ Zoom ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋាន គ.វ.វ.ក ។

ចំនួនអ្នកចូលទស្សនា
Flag Counter