សហការជាមួយអង្គការ Save The Children បានរៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិត និងជ្រើសរើសកសិករទទួលទុនបដិភាគ ចំនួន ៥០០ ដុល្លាអាមេរិក ពីខាងគម្រោងស្ទៀរ
ចេញ​ផ្សាយ ០៩ កុម្ភៈ ២០២៤
198

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤

កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការ Save The Children បានរៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិត ១.ស្តីពីការជ្រើសរើសកសិករទទួលទុនបដិភាគ ចំនួន ៥០០ ដុល្លាអាមេរិក ពីខាងគម្រោងស្ទៀរ សម្រាប់កម្មវិធីដំណោះស្រាយទឹកឆ្លាតវៃដូចជា ការជីកស្រះ ជីកអណ្តូង សូឡែបូមទឹក និងការដំឡើងផ្ទះសំណាញ់ដាំបន្លែ ដែលអាចអោយកសិករដាំដុះពេញមួយឆ្នាំ។ ២.ការសន្សំប្រាក់ និងកម្ចី បានចំនួន  ០១ក្រុម នៅភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១៩នាក់ ស្រី ១០នាក់ ។    

ចំនួនអ្នកចូលទស្សនា
Flag Counter