ថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤
កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមសហការជាមួយអង្គការ Save The Children បានរៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិត ស្តីពីការជ្រើសរើសកសិករទទួលទុនបដិភាគ ចំនួន ៥០០ ដុល្លាអាមេរិក សម្រាប់កម្មវិធីដំណោះស្រាយទឹកឆ្លាតវៃដូចជា ការជីកស្រះ ជីកអណ្តូង សូឡែបូមទឹក និងការដំឡើងផ្ទះសំណាញ់ដាំបន្លែ ដែលអាចអោយកសិករដាំដុះពេញមួយឆ្នាំ
និងការសន្សំប្រាក់ និងកម្ចី បានចំនួន ០១ក្រុម នៅភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង កោះកុង មានអ្នកចូលរួមសរុប ១៤នាក់ ស្រី ១២នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម