សហការជាមួយអង្គការ Save The Children ពេលព្រឹក បានរៀបចំកិច្ចប្រជុំក្រុមកសិករអ្នកផលិត
ចេញ​ផ្សាយ ០៨ កុម្ភៈ ២០២៤
377

ថ្ងៃពុធ ១៣រោច  ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ 

លោក សឹង លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន ប្រធានការិយាល័យកៅស៊ូ បានសហការជាមួយអង្គការ Save The Children ពេលព្រឹក បានរៀបចំកិច្ចប្រជុំក្រុមកសិករអ្នកផលិត អំពីការជ្រើសរើសកសិករទទួលទុនបដិភាគ ចំនួន ៥០០ ដុល្លាអាមេរិក សម្រាប់កម្មវិធីដំណោះស្រាយទឹកឆ្លាតវៃដូចជា ការជីកស្រះ ជីកអណ្តូង សូឡែបូមទឹក និងការដំឡើងផ្ទះសំណាញ់ដាំបន្លែ ដែលអាចអោយកសិករដាំដុះពេញមួយឆ្នាំ បានចំនួន  ០២ក្រុម នៅភូមិតាំកន់ និងភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុប ៣៩នាក់ ស្រី ១៦នាក់។ ជាលទ្ធផលក្រុមការងារជ្រើសរើសបានកសិករទទួលទុនបដិភាគចំនួន ០៤នាក់ ក្នុងនោះធ្វើផ្ទះសំណាញ់ ០៣នាក់ (នៅភូមិតកន់ ០២នាក់ ភូមិសុវណ្ណាបៃតង ០១នាក់) និងម្នាក់ទៀតជីកស្រះទឹក (ភូមិសុវណ្ណាបៃតង)។

ចំនួនអ្នកចូលទស្សនា
Flag Counter