ថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤
កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការ Save The Children បានរៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិត ស្តីពីការធ្វើផែនការផលិត ការកត់ត្រាបញ្ជីស្នាម ការសន្សំប្រាក់ និងកម្ចី។ និងបានចុះជ្រើសរើសកសិករដែលត្រូវផ្ដល់ទុន ក្នុងគោលបំណង ដោះស្រាយបញ្ហាទឹក ដើម្បីធានាការដាំដុះបានពេញ ១ឆ្នាំ ក្នុងបណ្ដាភូមិគោលដៅរបស់គម្រោងស្ទៀរ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ និងចុះមើលជាក់ស្ដែង ដោយប្រជុំបានចំនួន ០២ក្រុម នៅឃុំទទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ៤០នាក់ ស្រី ១០នាក់
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម