ថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤
លោក សឹង លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន ប្រធានការិយាល័យកៅស៊ូ បានសហការជាមួយអង្គការ Save The Children ពេលព្រឹក បានរៀបចំកិច្ចប្រជុំក្រុមកសិករអ្នកផលិត ស្តីពីការជ្រើសរើសកសិករទទួលទុនបដិភាគ ចំនួន ៥០០ ដុល្លាអាមេរិក សម្រាប់កម្មវិធីដំណោះស្រាយទឹកឆ្លាតវៃដូចជា ការជីកស្រះ ជីកអណ្តូង សូឡែបូមទឹក និងការដំឡើងផ្ទះសំណាញ់ដាំបន្លែ នៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ មានអ្នកចូលរួម ២០នាក់ ស្រី ១២នាក់ និងពេលរសៀល នៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ មានអ្នកចូលរួមសរុប ១៨នាក់ ស្រី ១៤នាក់។
ជាលទ្ធផលក្រុមការងារបានជ្រើសរើសកសិករទទួលទុនបដិភាគចំនួន ០១នាក់ ធ្វើផ្ទះសំណាញ់ នៅភូមិចម្លងគោ និងកសិករចំនួន ០២នាក់ នៅភូមិជីត្រេះ ដោយម្នាក់ធ្វើផ្ទះសំណាញ់ និងម្នាក់ទៀតបុកអណ្តូងស្នប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម