ថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤
លោកស្រី អែម សុធារ៉ា អនុប្រធានទទួលបន្ទុករួម និងលោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមកិច្ចប្រជុំពិភាក្សាលើរបាយការណ៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលបានប្រទះឃើញទីតាំងកាប់រាន ឈូសឆាយដីព្រៃ និងបោះបង្គោលហ៊ុមព័ទ្ធព្រំដី តាមមាត់ព្រែក ស្ថិតក្នុងតំបន់ដីកាត់ឆ្វៀល ក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមការដឹកនាំរបស់លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង។ ក្រោយពីកិច្ចប្រជុំក្រុមការងារបានចុះពិនិត្យជាក់ស្ដែងដល់ទីតាំងដី និងសង្កេតឃើញថាមានការបោះបង្គោលព្រំដី តែមិនមានការឈូសឆាយទេ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម