បានអោយក្រុមការងារអង្គការមរតក ចូលជួបពិភាក្សានឹងបង្ហាញផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២២ ដល់ ២០២៨) របស់អង្គការមរតក
ចេញ​ផ្សាយ ០២ កុម្ភៈ ២០២៤
112

ថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤

លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរទទួលបន្ទុករួម បានអោយក្រុមការងារអង្គការមរតក ចូលជួបពិភាក្សានឹងបង្ហាញផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២២ ដល់ ២០២៨) របស់អង្គការមរតក ដើម្បីសុំសហការពាក់ព័ន្ធគ្រោងរបស់អង្គការមរតក។

ដោយផ្តោតសំខាន់ទៅលើការពង្រឹងសមត្ថភាពមេដឹកនាំសហគមន៍នេសាទ សហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ ឱ្យពួកគាត់មានសមត្ថភាពក្នុងការអភិរក្សធនធានធម្មជាតិ និងជលផល ព្រមទាំងបង្កើតមុខរបរចិញ្ចឹមជីវិតដូចជា ការកែច្មៃផលនេសាទ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម។

ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធានការិយាល័យពាក់ព័ន្ធ នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងក្រុមការងារអង្គការមរតក មានអ្នកចូលរួមសរុបចំនួន ០៨នាក់ ស្រី ០២នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។

 

ចំនួនអ្នកចូលទស្សនា
Flag Counter