ថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ឡាង គីរី អនុប្រធានមន្ទីរ លោក ប៉ រ៉ានី នាយរងទទួលបន្ទុករួមផ្នែក និងមន្ត្រីផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប និងលោក ឡុង ណារ៉ាត់ នាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ បានចូលរួមជាមួយក្រុមការងារ នៃលេខាធិការដ្ឋាន (គ.អ.ឆ.ក) ខេត្ត ចុះពិនិត្យនិងសិក្សាឡើងវិញ លើទីតាំងដី ០១កន្លែង ស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលត្រូវបានលោក ង៉ោ ហ៊ាង ស្នើសុំចុះសិក្សា និងពិនិត្យស្ថានភាពដី ចំណីឆ្នេរសមុទ្រជាក់ស្តែងឡើងវិញ ដឹកនាំដោយលោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ២០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម