ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤
នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលច្បាប់ និងវឌ្ឍនភាពច្បាប់ស្តីពីច្បាប់ជលផល និងវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពដល់គណៈកម្មការសហគមន៍នេសាទ ព្រមទាំងប្រគល់សម្ភារៈល្បាត ដល់គណៈកម្មការសហគមន៍នេសាទថ្មស កណ្តោល តាមាឃ កោះខ្យង និងជ្រោយស្វាយ ក្រោមអធិបតីភាពលោក តេង នាវ តំណាងលោកអភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល កម្មវិធីនេះប្រព្រឹត្តទៅនៅស្នាក់ការអង្គការមរតក ប្រចាំស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ៧៧នាក់ ស្រី ២០នាក់ គាំទ្រដោយអង្គការមរតក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម