ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤
នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ និងមន្ត្រីផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប បានចូលរួមវគ្គបណ្តុះបណ្តាលអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសហគមន៍នេសាទ និងវឌ្ឍនភាពនៃសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសហគមន៍នេសាទ ក្រោមអធិបតីភាពលោក ស៊ូ ហ្សូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផល។ កម្មវិធីនេះប្រព្រឹត្តទៅនៅស្នាក់ការអង្គការមរតក ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួម ពីសមាជិកក្រុមប្រឹក្សាឃុំ និងគណៈកម្មការសហគមន៍នេសាទទាំង ០៨ នៃស្រុកបូទុមសាគរ ស្រុកស្រែអំបិល ខេត្តកោះកុង និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រៀបចំដោយអង្គការមរតក មានអ្នកចូលរួមសរុបចំនួន ២១នាក់ ស្រី ០៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម