ថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤
នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ និងមន្ត្រីផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមវគ្គបណ្តុះបណ្តាលច្បាប់ និងវឌ្ឍនភាពច្បាប់ ស្តីពីជលផល ក្រោមអធិបតីភាពលោក សំ សត្យា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម នៃរដ្ឋបាលជលផល នៅស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមពីក្រុមប្រឹក្សា ឃុំអូរត្រេះ ឃុំទំនប់រលក ឃុំថ្មស ឃុំកណ្តោល និងឃុំអណ្តូងទឹក ព្រមទាំងគណៈកម្មការសហគមន៍នេសាទទាំង០៨ នៃស្រុកបូទុមសាគរ ស្រុកស្រែអំបិល និងស្រុកស្ទឹងហាវ កម្មវិធីនេះរៀបចំដោយអង្គការមរតក មានអ្នកចូលរួមសរុបចំនួន ២១នាក់ ស្រី ០៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម