ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤
ពេលព្រឹក
លោក សុខ សំអាត អនុប្រធានមន្ទីរ និងលោក ឈាង សេងឃន់ ប្រធានការិយាល័យផែនការ-គណនេយ្យបានចូលរួមកិច្ចប្រជុំបើកវគ្គសវនកម្មនៅខេត្តកោះកុង សម្រាប់ការិយបរិច្ឆេទ២០២៣ រវាងអាជ្ញាធរសវនកម្មជាតិ និងរដ្ឋបាលខេត្តកោះកុង បណ្តាមន្ទីរ និងរដ្ឋបាលក្រុង ស្រុក នៃខេត្តកោះកុង តាមរយៈប្រព័ន្ធ (Zoom) ក្រោមអធិបតីភាពលោកបណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទី និងលោកជំទាវ ហ៊ូ ដារ៉ារស្មី អគ្គលេខាធិការរង នៃអាជ្ញាធរសវនកម្មជាតិ នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម