ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤
ពេលព្រឹក
លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធចំនួន ០៥ភូមិ គឺមានភូមិត្រពាំង ភូមិវាលវែង ភូមិត្រៀក ភូមិខ្លុង និងភូមិចម្ការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង កម្មវិធីនេះប្រារព្ធឡើងនៅសាលាឃុំស្រែអំបិល មានអ្នកចូលរួមសរុបចំនួន ១៣០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម