សហការជាមួយអង្គការ Save the Children ប្រចាំស្រុកថ្មបាំង រៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិតបន្លែ និងស្វាយចន្ទី ពីការធ្វើផែនការផលិត ការកត់ត្រាបញ្ជីស្នាម ប្រាក់សន្សំ-កម្ចី និងបញ្ហាប្រឈមផ្សេងៗ
ចេញ​ផ្សាយ ២៥ មករា ២០២៤
189

ថ្ងៃពុធ ១៤កើត  ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤

លោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ធឹម ច័ន្ទរស្មី មន្រ្តីការិយាល័យផែនការ-គណនេយ្យ  បានសហការជាមួយអង្គការ Save the Children ប្រចាំស្រុកថ្មបាំង រៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិតបន្លែ និងស្វាយចន្ទី ពីការធ្វើផែនការផលិត ការកត់ត្រាបញ្ជីស្នាម ប្រាក់សន្សំ-កម្ចី និងបញ្ហាប្រឈមផ្សេងៗ កើតឡើងក្នុងក្រុម បានចំនួន ០២ក្រុម នៅភូមិកំលត និងភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ២៩នាក់ ស្រី ១៧នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter