ថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤
លោក សឹង លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការ Save The Children ក្នុងការត្រួតពិនិត្យនិស្សិតសាលាភូមិន្ទកសិកម្ម ចុះសម្ភាសន៍វាយតម្លៃបញ្ចប់របស់គម្រោងស្ទៀររបស់កសិករអំពីការអនុវត្តដាំដុះ ការរកស៊ីលក់ដូរ ការចាយវាយក្នុងគ្រួសារ ការចិញ្ចឹមបីបាច់ថែទាំកូន ការផ្លាស់ប្តូជាក់ស្តែងរបស់កសិករ បានចំនួន ០៣គ្រួសារ នៅភូមិត្រពាំងរូង និងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម