ពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ នៅភូមិសុណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង
ចេញ​ផ្សាយ ១៧ មករា ២០២៤
117

ថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ 

នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ និងមន្ត្រីផ្នែករដ្ឋបាលជលផលបូទុមសាគរ តំណាងឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានចូលរួមពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ នៅភូមិសុណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលរងស្រុកបូទុមសាគរ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំកណ្តោល លោកមេភូមិសុណ្ណាបៃតង និងប្រជាពលរដ្ឋប្រមាណ ១២០នាក់ កម្មវិធីនេះរៀបដោយមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកោះកុង ។

ចំនួនអ្នកចូលទស្សនា
Flag Counter