សហការជាមួយអង្គការ Save The Children ប្រចាំស្រុកថ្មបាំង រៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិតចេក ស្តីពីការធ្វើផែនការផលិត ការកត់ត្រាបញ្ជីស្នាម ប្រាក់សន្សំ-កម្ចី និងបញ្ហាប្រឈមផ្សេងៗ
ចេញ​ផ្សាយ ១៧ មករា ២០២៤
189

ថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ 

លោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ធឹម ច័ន្ទរស្មី មន្រ្តីការិយាល័យផែនការ-គណនេយ្យ  សហការជាមួយអង្គការ Save The Children ប្រចាំស្រុកថ្មបាំង រៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិតចេក ស្តីពីការធ្វើផែនការផលិត ការកត់ត្រាបញ្ជីស្នាម ប្រាក់សន្សំ-កម្ចី និងបញ្ហាប្រឈមផ្សេងៗ បានចំនួន០១ក្រុម មានអ្នកចូលរួមចំនួន ១៣នាក់ និងចុះត្រួតពិនិត្យ តាមដានកសិកររបស់គម្រោង បានចំនួន ០៥គ្រួសារ នៅភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter