សហការជាមួយក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល ចុះពិនិត្យទីតាំងដីស្នើសុំកាត់ឆ្វៀលទំហំ ៥៩ហិកតា ចេញពីគម្របព្រៃឈើ ដើម្បីប្រទានកម្ម និងចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ
ចេញ​ផ្សាយ ១៧ មករា ២០២៤
137

ថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ 

លោក ឡាង គីរី  អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើកោះកុង សហការជាមួយក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្ដាលដឹកនាំដោយលោក សូយ សារិទ្ធិ ប្រធានការិយាល័យគ្រប់គ្រងទីជម្រាល និងវាយតម្លៃគម្របព្រៃឈើ នៃរដ្ឋបាលព្រៃឈើដោយមានការចូលរួមពីលោក ទួន ឪទី អភិបាលរង នៃគណៈអភិបាលស្រុកគីរីសាគរ លោកប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកគិរីសាគរ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកគិរីសាគរ និងអាជ្ញាធរឃុំកោះស្ដេច បានចុះពិនិត្យទីតាំងដីស្នើសុំកាត់ឆ្វៀលទំហំ ៥៩ហិកតា ចេញពីគម្របព្រៃឈើ ដើម្បីប្រទានកម្ម និងចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋចំនួន ០៩គ្រួសារ ក្នុងតំបន់វិនិច្ឆ័យចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ក្រោយពីបានចុះពិនិត្យជាក់ស្ដែងឃើញថា ផ្ទៃដីស្នើសុំកាត់ឆ្វៀលស្ថិតក្នុងដីគម្របព្រៃឈើឆ្នាំ២០០២ ពីមុនជាព្រៃពាក់កណ្ដាលស្រោង រងការកាប់ទន្ទ្រាន។ បច្ចុប្បន្នផ្ទៃដីស្នើសុំកាត់ឆ្វៀល ជាដីចម្ការដំណាំរបស់ប្រជាពលរដ្ឋអាស្រ័យផលយូរឆ្នាំ មានដាំដំណាំដូចជា ដូង ស្វាយចន្ទី ខ្នុរ កំពីងរាជ និងឈើចន្ទន៍ក្រស្នា...។ ព្រៃឈើមួយចំនួន ដែលជាព្រៃដុះឡើងវិញ ត្រូវបានប្រជាពលរដ្ឋម្ចាស់ចម្ការរក្សាទុកជារបាំងការពារខ្យល់។  សរុបអ្នកចូលរួមចំនួន ១៥នាក់ ស្រី ០២នាក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter