ចេញប្រតិបត្តិការ បង្រ្កាបបទល្មើសបូមខ្សាច់ខុសច្បាប់ នៅតាមប្រព័ន្ធព្រែកស្រែអំបិល នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង
ចេញ​ផ្សាយ ១១ មករា ២០២៤
110

ថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ 

ក្រុមអធិការកិច្ចខណ្ឌរដ្ឋបាលជលផលកោះកុង បានសហការជាមួយមន្ត្រីនគរបាលអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ចំនួន ០២រូប ចេញប្រតិបត្តិការ បង្រ្កាបបទល្មើសបូមខ្សាច់ខុសច្បាប់ នៅតាមប្រព័ន្ធព្រែកស្រែអំបិល មកដល់ចំណុចនិយាមកា 0378316-1233448 នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្រុមការងារពុំបានឃើញសកម្មភាពបូមខ្សាច់ឡើយ។ ប៉ុន្តែក្រុមការងារបានប្រទះឃើញទុយោបូមខ្សាច់ និងគំនរខ្សាច់ ស្ថិតនៅឆ្ងាយពីក្នុងព្រែក ដែលជាទឹកដីស្ថិតនៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ហើយក្រុមការងារបានធ្វើដំណើរតាមអូរប័រស្វែងរកម៉ាស៊ីនបូមខ្សាច់ បានប្រទះឃើញក្បាលម៉ាស៊ីនបូមខ្សាច់នៅនិយាមកា 0378185-1233212 ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ 

ដោយមិនឃើញមានសកម្មភាពបូមខ្សាច់ ទុយោ គំនរខ្សាច់ និងក្បាលម៉ាស៊ីនបូមខ្សាច់ ឃើញស្ថិតនៅក្រៅតំបន់គ្រប់គ្រង អណ្តើកហ្លូង និងក្រពើ ហើយថែមទាំងស្ថិតនៅលើទឹកដីខេត្តព្រះសីហនុទៀតនោះ ក្រុមការងារបានត្រឡប់មកពិភាក្សាគ្នា និងតាមសង្កេតជាបន្ត ក្នុងករណីមានសកម្មភាពជាក់ស្តែង នោះក្រុមការងារនិងត្រឡប់ទៅឃាត់ចាប់ដើម្បីមានចំណាត់ការតាមនីតិវិធីផ្លូវច្បាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter