ថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤
លោកស្រី អែម សុធារ៉ា អនុប្រធានទទួលបន្ទុករួម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងនាយរងទទួលបន្ទុកផ្នែករដ្ឋបាលព្រៃឈើទាំងអស់ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព្រៃឈើទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៤ កិច្ចប្រជុំប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានអ្នកចូលរួមសរុបចំនួន ២៧០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម