ថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤
លោក ឡាង គីរី អនុប្រធានមន្ទីរ បានដឹកនាំលោកប្រធាន និងលោកអនុប្រធានការិយាល័យផែនការ-គណនេយ្យ ចំនួន ២រូប ចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យនិងផ្គូផ្គងតារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋសម្រាប់ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងមានអ្នកចូលរួមប្រមាណ ៥០នាក់ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅតាមរយៈប្រព័ន្ធ Online (Zoom Conference)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម