ថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣
លោក គង់ មិនា ប្រធានការិយាល័យកសិ-ឧស្សាហកម្ម តំណាងលោកស្រីអនុប្រធានទទួលបន្ទុករួមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់ការធ្វើវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន ០២ភូមិ គឺភូមិជំនាប់ និងភូមិច្រកឬស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មការរដ្ឋបាល រួមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ,លោកអភិបាលរងស្រុកថ្មបាំង,លោក លោកស្រីប្រធាន អនុប្រធានមន្ទីដែលពាក់ព័ន្ធ មេឃុំ មេភូមិ និងប្រជាពលរដ្ឋ មានអ្នកចូលរួមសរុបប្រមាណ ៣០០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម