ថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣
មន្ត្រីផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប តំណាងឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តកោះកុង បានចុះទស្សនកិច្ចសិក្សា នៅសហគមន៍ទេសចរណ៍ បទពិសោធន៍កម្ពុជា ស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កម្មវិធីនេះដឹកនាំដោយលោក សេង ទិត្យ តំណាងអង្គការមរតក និងមានការចូលរួមពីតំណាងមន្ទីរទេសចរណ៍ខេត្តកោះកុង មន្ទីរបរិស្ថានខេត្តកោះកុង មន្ទីរវប្បធម៌និងវិចិត្រសីល្បខេត្តកោះកុង និងសហគមន៍ ចំនួន០៥ ដែលមានអ្នកចូលរួមសរុបចំនួន ៣៣នាក់ ស្រី ១៣នាក់ កម្មវិធីរៀបចំដោយអង្គការមរតក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម