ថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣
លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរទទួលបន្ទុករួម លោក សុខ សំអាត អនុប្រធានមន្ទីរ និងកញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចូលរួមសិក្ខាសាលាផ្ទៀងផ្ទាត់ផែនទីតំបន់ដាំដុះដំណាំស្វាយចន្ទីនៅប្រទេសកម្ពុជា ក្រោមអធិបតីភាពលោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ដែលមានអ្នកចូលរួមសរុប ៣០នាក់ ស្រី ០៤នាក់ នៅសាលាប្រជុំមន្ទីរពិសោធន៍ជាតិកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម រាជធានីភ្នំពេញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម