ចុះទស្សនកិច្ចសិក្សា នៅសហគមន៍អេកូទេសចរណ៍ វប្បធម៌ និងធម្មជាតិ ជ្រាវ ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប
ចេញ​ផ្សាយ ១៩ ធ្នូ ២០២៣
135

ថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣

មន្ត្រីផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប តំណាងឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តកោះកុង បានចុះទស្សនកិច្ចសិក្សា នៅសហគមន៍អេកូទេសចរណ៍ វប្បធម៌ និងធម្មជាតិ ជ្រាវ ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កម្មវិធីនេះដឹកនាំដោយលោក សេង ទិត្យ ដំណាងអង្គការមរតក   ដែលមានការចលរួមពីតំណាងមន្ទីរទេសចរណ៍ខេត្តកោះកុង  មន្ទីរបរិស្ថាន ខេត្តកោះកុង  មន្ទីរវប្បធម៌និងវិចិត្រសីល្បៈខេត្តកោះកុង  និងសហគមន៍  ចំនួន  ០៥  ដែលមានអ្នកចូលរួមសរុបចំនួន ៣៣នាក់ ស្រី ១៣នាក់ កម្មវិធីរៀបចំដោយអង្គការមរតក។

ចំនួនអ្នកចូលទស្សនា
Flag Counter