ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣
ពេលព្រឹក
នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ លោក កេត បូណា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលប្រចាំស្រុកស្រែអំបិល បានចូលរួមសិក្ខាសាលា ស្តីពីកិច្ចពិភាក្សាធុរកិច្ច រវាងសហគមន៍នេសាទក្រុមផលិត វិស័យឯកជន អាជ្ញាធរក្នុងតំបន់ និងមន្ទីរពាក់ព័ន្ធ ដើម្បីព្រងីកខ្សែចង្វាក់ តម្លៃមាន់ស្រែ បង្គា និងត្រី និងកៀគរធនធាន ទុនវិនិយោគសំរាប់ពង្រីកផលិតកម្ម ក្រោមអធិបតីភាព លោក ហុង ប្រុស អភិបាលរងនៃគណ:អភិបាលស្រុកស្រែអំបិល ដែលមានអ្នកចូលរួមចំនួន៣១ នាក់ ស្រី ០៨នាក់ នៅអាគាធនធានវិទ្យាល័យស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង រៀបចំដោយអង្គការហេហ្វឺអន្តរជាតិកម្ពុជា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម