សហការជាមួយអង្គការ Save the Children ប្រចាំស្រុកបូទុមសាគរ រៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិត និងចុះពិនិត្យ តាមដាន ផ្តល់បច្ចេកទេសដល់កសិករគម្រោងស្ទៀរ
ចេញ​ផ្សាយ ១៥ ធ្នូ ២០២៣
269

ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣

លោក ញឹម សារុន ប្រធានការិយាល័យកៅស៊ូ បានសហការជាមួយអង្គការ Save the  Children ប្រចាំស្រុកបូទុមសាគរ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ រៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិត ស្តីពីបញ្ហាប្រឈម ការកត់ត្រាបញ្ជីស្នាមប្រាក់សន្សំ-កម្ចី ផែនការផលិតកម្ម ផែនការអាជីវកម្ម ដែលមានអ្នកចូលរួមសរុប ១៤នាក់ ស្រី០៤នាក់ និងចុះពិនិត្យ និងតាមដាន ផ្តល់បច្ចេកទេសដល់កសិករគម្រោងស្ទៀរ នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter