សហការជាមួយអង្គការ Save the Children ប្រចាំស្រុកបូទុមសាគរ រៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិត និងចុះពិនិត្យ តាមដាន ផ្តល់បច្ចេកទេសដល់កសិករគម្រោងស្ទៀរ
ចេញ​ផ្សាយ ១៥ ធ្នូ ២០២៣
212

ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣

លោក សឹង លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការ Save the  Children ប្រចាំស្រុកបូទុមសាគរ រៀបចំប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិត និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ រៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិត ស្តីពីបញ្ហាប្រឈម ការកត់ត្រាបញ្ជីស្នាមប្រាក់សន្សំ-កម្ចី ផែនការផលិតកម្ម ផែនការអាជីវកម្ម មានអ្នកចូលរួមសរុបចំនួន ២០នាក់ ស្រី ១៣នាក់ និងចុះពិនិត្យ តាមដាន ផ្តល់បច្ចេកទេសដល់កសិករគម្រោងស្ទៀរ នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter