កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី " ការពិនិត្យឡើងវិញនូវឧបករណ៍នេសាទ ដើម្បីរៀបចំប្រកាស ស្តីពីឧបករណ៍នេសាទសមុទ្រ "
ចេញ​ផ្សាយ ១៤ ធ្នូ ២០២៣
135

ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣

លោក ឡាង គីរី អនុប្រធានមន្ទីរ និងលោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី " ការពិនិត្យឡើងវិញនូវឧបករណ៍នេសាទ ដើម្បីរៀបចំប្រកាស ស្តីពីឧបករណ៍នេសាទសមុទ្រ "  ក្រោមអធិបតីភាពលោក ប៊ួយ រតនា អនុប្រធានរដ្ឋបាលជលផល ដោយមានការចូលរួមពីលោកប្រធាន អនុប្រធាន មន្រ្តីនាយកដ្ឋានកិច្ចការជលផល អធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ប្រធាន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតំបន់ឆ្នេរ និងខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅរដ្ឋបាលជលផល និងមានចូលរួមសរុបចំនួន ១៨នាក់ ស្រី ០១នាក់។ រៀបចំដោយនាយកដ្ឋានកិច្ចការជលផល នៃរដ្ឋបាលជលផល គាំទ្រដោយគម្រោង CAPFISH Capture ។

ចំនួនអ្នកចូលទស្សនា
Flag Counter