ថ្ងៃអង្ការ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣
លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល និងលោក នេត និវិន្ទ នាយសង្កាត់រដ្ឋបាលព្រៃឈើដងពែង បានចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ឆ្នាំ១៩៧៨-២ធ្នូ ឆ្នាំ២០២៣) ។ ការប្រារព្ធពិធីអបអរសាទរប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកស្រែកអំបិល ក្រោមអធិបតីយភាពលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង សរុបអ្នកចូលរួមចំនួន ៤៨១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម