ថ្ងៃអង្ការ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣
លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង លោក ឡុង ណារ៉ាត់ នាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ លោក មាស សំអាន នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្មាច់មានជ័យ បានចូលរួមប្រជុំពិភាក្សាកំរិតបច្ចេកទេសលើឯកសារ ស្ដីពី " ការចម្រាញ់ប្រេងចន្ទន៍ក្រស្នា " ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ក្រោមអធិបតីភាពលោក លិ វុឌ្ឍី ប្រធានការិយាល័យ នៃរដ្ឋបាលព្រៃឈើ និងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល និងអ្នកជំនាញផ្នែកចម្រាញ់ប្រេងចន្ទន៍ក្រស្នាពីវិស័យឯកជន សរុបអ្នកចូលរួមចំនួន ០៨នាក់ ស្រី ០១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម