ថ្ងៃអង្ការ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣
ខណ្ឌរដ្ឋបាលជលផលកោះកុង សហការជាមួយរដ្ឋបាលជលផល និងរដ្ឋបាលឃុំពាមក្រសោប បានរៀបចំបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រឃុំពាមក្រសោបអាណត្តិថ្មី មានបេក្ខជនឈរឈ្មោះចំនួន ១៣នាក់ ស្រី ០២នាក់ ក្រោយការបោះឆ្នោតជាលទ្ធផលជាប់ជាគណៈកម្មការសហគមន៍នេសាទ ចំនួន ០៩នាក់ ស្រី ០១នាក់ ក្រោមអធិបតីភាពលោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងមានការចូលរួមពីរដ្ឋបាលឃុំពាមក្រសោប មេភូមិ១ពាមក្រសោប មេភូមិ២ក្រសោប ប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំពាមក្រសោប និងប្រជាពលរដ្ឋសរុបចំនួន ២១៩ នាក់ ស្រី ១០៥នាក់ កម្មវិធីប្រព្រឹត្តទៅនៅសាលាឃុំពាមក្រសោប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម