សិក្ខាសាលា ចាប់ផ្តើមអនុវត្តគម្រោង " ពង្រឹងសមត្ថភាពសង្គមស៊ីវិលដើម្បីចូលរួមក្នុងអភិបាលកិច្ចសេដ្ឋកិច្ច "
ចេញ​ផ្សាយ ១៣ ធ្នូ ២០២៣
105

ថ្ងៃអង្ការ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣

លោក ឡាង គីរី អនុប្រធានមន្ទីរ និងលោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមសិក្ខាសាលា ចាប់ផ្តើមអនុវត្តគម្រោង " ពង្រឹងសមត្ថភាពសង្គមស៊ីវិលដើម្បីចូលរួមក្នុងអភិបាលកិច្ចសេដ្ឋកិច្ច " ក្រោមអធិបតីភាពលោក ស៊្រុន លឹមសុង អនុប្រធានរដ្ឋបាលជលផល និងជាសហប្រធានក្រមការងារបច្ចេកទេសផ្នែកជលផល ដោយមានការចូលរួមពីលោក Fabrizio SENESI ប្រតិភូសិទ្ធិមនុស្សរបស់សហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា  រដ្ឋបាលជលផលថ្នាក់កណ្តាល ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរ អង្គការសង្គមស៊ីវិល និងបណ្តាញសហគមន៍នេសាទតំបន់ឆ្នេរ កម្មវិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារ Poulo Wai Hotel រាជធានីភ្នំពេញ និងមានអ្នកចូលរួមសរុបប្រមាណ ៦៣នាក់។  រៀបចំដោយអង្គការ Action aid  គាំទ្រដោយ Co-funded by the European Union ។

ចំនួនអ្នកចូលទស្សនា
Flag Counter