ថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣
ពេលព្រឹក លោកស្រី ធឹម ច័ន្ទរស្មី មន្រ្តីការិយាល័យផែនការ-គណនេយ្យ បានចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋាបាលក្រុង និងសង្កាត់ទាំងបី នៃក្រុងខេមរភូមិន្ទ ខេត្តកោះកុងមានអ្នកចូលរួមសរុបចំនួន ៥១នាក់ ស្រី១២នាក់ នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
ពេលរសៀល លោកស្រីបន្តចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង មានអ្នកចូលរួមសរុប ៥៥នាក់ ស្រី ១៣នាក់ នៅសាលប្រជុំស្រុកមណ្ឌលសីមា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម