ថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣
លោក ញឹម សារុន ប្រធានការិយាល័យកៅស៊ូ លោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក យន សំណាង មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរូមបិទវគ្គបណ្តុះបណ្តាល ស្តីពីការអង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង ព្រមទាំងមន្រ្តីជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ មន្រ្តីផែនការ ខេត្តកោះកុង ដែលមានចូលរួមសរុបចំនួន ០៩នាក់ នៅសាលប្រជុំមន្ទីរផែនការខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម