ថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣
ពេលរសៀល
លោកស្រី អែម សុធារ៉ា អនុប្រធានទទួលបន្ទុករួម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងមន្ត្រីជំនាញ ០៣រូប បានអមដំណើរលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យមើលការដាំដុះ និងការប្រមូលផលដំណាំត្រសក់ផ្អែមរបស់កសិករ ឡាយ រ៉ន (កសិករគម្រោងស្ទៀរ) នៅភូមិជីត្រេះ ឃុំអណ្តូទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានកិច្ចពិភាក្សាជាមួយលោកអភិបាលរងស្រុកបូទុមសាគរ ក្រុមប្រឹក្សាឃុំអណ្តូងទឹក និងកសិករដាំដុះដំណាំស្រសក់ផ្អែមមកពីភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ដើម្បីចែករំលែកចំណេះដឹង បច្ចេកទេសគ្នាទៅវិញទៅមក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម