ថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣
លោកស្រី អែម សុធារ៉ា អនុប្រធានទទួលបន្ទុករួម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការស្វែងរកការគាំទ្រមតិក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងវិស័យសាធារណៈ និងនយោបាយនៅរាជធានី ខេត្ត ក្រោមអធិបតីភាពលោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការរបស់ក្រសួងកិច្ចការនារី និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគកសក លោកស្រីប្រធានមន្ទីរកិច្ចការនារី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ និងជាសមាជិក គកសក សរុបចំនួន ៨០នាក់ ស្រី ៧៥នាក់ នៅសាលមហោស្របខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម