ថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣
នាយខណ្ឌរដ្ឋបាលជលផលកោះកុង និងមន្ត្រីខណ្ឌ ០១រូប បានចូលរួមក្នុងសិក្ខាសាលាបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីគោលការណ៍ណែនាំគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍន៍សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី និងពិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ក្រោមអធិបតីភាពឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជារដ្ឋបាលជលផល ដែលរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍសហគមន៍ នៃរដ្ឋបាលជលផល កម្មវិធីប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ និងមានការចូលរួមពីខណ្ឌបណ្តាខេត្តតំបន់ឆ្នេរ ខណ្ឌបណ្តាទឹកសាប គម្រោងដៃគូពាក់ព័ន្ធ និងសហគមន៍នេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម