ថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣
នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តបន្ត សម្រាប់ឆ្នាំ២០២៤ របស់គម្រោងអភិរក្សតំបន់ជួរភ្នំក្រវាញកណ្ដាល។ សិក្ខាសាលាប្រព្រឹត្តទៅនៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញក្រោមអធិបធីភាពឯកឧត្ដម ជួប បារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពី លោកអភិបាលរង នៃគណៈអភិបាលខេត្ត តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ ប្រជាសហគមន៍មូលដ្ឋាន នៃរដ្ឋបាលខេត្តកោះកុង រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តពោធិ៍សាត់ ដែលជាខេត្តស្ថិតនៅតំបន់ជួរភ្នំក្រវាញ នៃប្រទេសកម្ពុជា សរុបអ្នកចូលរួម ចំនួន ៧៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម