ចូលរួមក្នុងកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តកោះកុង
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០២៣
107

ថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ 

លោក សុខ សំអាត អនុប្រធានមន្ទីរ បានចូលរួមក្នុងកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តកោះកុង  ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង ដោយមានកងកម្លាំងប្រដាប់អាវុធ តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក និង ស ស យ ក ចូលរួមសរុបប្រមាណ ១៧៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter