ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣
នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោកនាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រែអំបិល បានសហការជាមួយក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល ដឹកនាំដោយលោក ពេជ សុវត្ថារ៉ា អនុប្រធានការិយាល័យពាណិជ្ជកម្ម និងវិញ្ញាបនបត្រព្រៃឈើ ចុះពិនិត្យសិក្សាវាយតម្លៃធនធានឈើដាំប្រភេទអាកាស្យា របស់ក្រុមហ៊ុន ខេអេចសឺនសាន អេនធើប្រាយ ឯ.ក ដែលបានប្រមូលទិញពីប្រជាពលរដ្ឋ។
ក្នុងគោលបំណងធ្វើការកែច្នៃ និងនាំចេញទៅប្រទេសកូរ៉េ។ សូមគោរពជូនជ្រាបថា ក្នុងឆ្នាំ២០២៣ នេះ ក្រុមហ៊ុន ខេអេចសឺនសាន អេនធើប្រាយ ឯ.ក បានប្រមូលទិញឈើប្រភេទអាកាស្យា ពីចម្ការឈើដាំលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ ក្នុងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង និងបានស្នើសុំគោលការណ៍នាំចេញសាកល្បងទៅកាន់ទីផ្សារប្រទេសកូរ៉េ នូវប្រភេទឈើអាកាស្យាកាត់ជាកង់ៗ ចំនួន ៣០០ស្ទែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម