សហការជាមួយអង្គការសង្គ្រោះកុមារប្រចាំស្រុកស្រែអំបិល (គម្រោងស្ទៀរ) រៀបចំប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រុមអ្នកផលិតស្តីពីការ (១)ការសន្សំប្រាក់ (២)ការកត់ត្រាបញ្ជីស្នាម (៣)ផែនការផលិត និង(៤)ផែនការអាជីវកម្ម
ចេញ​ផ្សាយ ១៧ វិច្ឆិកា ២០២៣
115

ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣

លោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយអង្គការសង្គ្រោះកុមារប្រចាំស្រុកស្រែអំបិល (គម្រោងស្ទៀរ) រៀបចំប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រុមអ្នកផលិតស្តីពីការ (១)ការសន្សំប្រាក់ (២)ការកត់ត្រាបញ្ជីស្នាម (៣)ផែនការផលិត និង(៤)ផែនការអាជីវកម្ម បានចំនួន ០២ក្រុម៖ 

១.ក្រុមអ្នកផលិត (បន្លែសុវត្ថិភាពភូមិព្រែកជីក) មានអ្នកចូលរួមចំនួន ១៦នាក់ ស្រី ០១នាក់ នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល,

២.ក្រុមអ្នកផលិត (នាពិសីសាមគ្គីជោគជ័យ) មានអ្នកចូលរួមសរុបចំនួន ១0នាក់ ស្រី ០២នាក់ ភូមិនាពិសី ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter