ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយអង្គការសង្គ្រោះកុមារប្រចាំស្រុកស្រែអំបិល (គម្រោងស្ទៀរ) ចូលរួមប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រុមអ្នកផលិតស្តីពីការ (១)ការសន្សំប្រាក់ (២)ការកត់ត្រាបញ្ជីស្នាម (៣)ផែនការផលិត និង(៤)ផែនការអាជីវកម្ម បានចំនួន ០២ក្រុម៖
១.ក្រុមអ្នកផលិត (បន្លែសុវត្ថិភាពភូមិតានី) មានអ្នកចូលរួមចំនួន ១៦នាក់ ស្រី ០៣នាក់ នៅភូមិតានី ឃុំជីខលើស្រុកស្រែអំបិល
និង២.ក្រុមអ្នកផលិត(ត្រពាំងកណ្តោល) មានអ្នកចូលរួមសរុបចំនួន ០៨នាក់ ស្រី ០១នាក់ នៅភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម