ចុះត្រួតពិនិត្យ និងតាមដានការអនុវត្តបច្ចេកទេសដាំដុះដំណាំត្រសក់ទ្រើង របស់កសិករគម្រោងស្ទៀរ នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង
ចេញ​ផ្សាយ ១៥ វិច្ឆិកា ២០២៣
106

ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

លោក គង់ មិនា ប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានសហការជាមួយអង្គការសង្គ្រោះកុមារប្រចាំខេត្តកោះកុង (គម្រោងស្ទៀរ) ចុះត្រួតពិនិត្យ និងតាមដានការអនុវត្តបច្ចេកទេសដាំដុះដំណាំត្រសក់ទ្រើង របស់កសិករគម្រោងស្ទៀរ នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង បានចំនួន ០៣គ្រួសារ ដោយបានណែនាំពីការថែទាំ ការតាមដានជំងឺផ្សេងៗលើដំណាំត្រសក់ក្នុងកំឡុងពេលប្រមូលផល និងវិធីសាស្ត្រការប្រើប្រាស់ជីថ្នាំកសិកម្មប្រកប ដោយប្រសិទ្ធិភាព នឹងសុវត្តិភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter