ចូលរួមសិក្ខា ស្ដីពីគម្រោងការស្ដារចន្ទន៍ក្រស្នាប្រភេទក្នុងស្រុក និងសម្រាប់ការប្រើប្រាស់និងការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៅតំបន់ភាគនិរតីកម្ពុជា
ចេញ​ផ្សាយ ១៤ វិច្ឆិកា ២០២៣
118

ថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ 

លោក ឡាង គីរី អនុប្រធានមន្ទីរ នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងនាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្តូងទឹក បានចូលរួមសិក្ខា ស្ដីពីគម្រោងការស្ដារចន្ទន៍ក្រស្នាប្រភេទក្នុងស្រុក និងសម្រាប់ការប្រើប្រាស់និងការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៅតំបន់ភាគនិរតីកម្ពុជា ក្រោមអធិបតីភាពលោក សួន សុវណ្ណ អនុប្រធានរដ្ឋបាលព្រៃឈើ។

ក្នងគោលបំណង៖ បង្ហាញលទ្ធផលអំពីស្ថានភាពចន្ទន៍ក្រស្នា នៅតំបន់ជួរភ្នំក្រវាញ និងផ្សព្វផ្សាយគម្រោង AFOCO/038/2023, វេទិកាសម្រាប់ចំណាបអារម្មណ៍មកពី ៤ខេត្ត តំបន់ជាភ្នំក្រវាញ, បង្ហាញទីតាំងចំការចន្ទន៍ក្រស្នាក្នុងស្រុក ខេត្តគោលដៅលើដីសហគមន៍ព្រៃឈើ គ្រួសារ និងដីក្រុមហ៊ុន សម្រាប់ដាំ ដំណាំទោល និងដំណាំឆ្លូក, ប្រមូលព័ត៌មាន ទិន្នន័យ ចន្ទន៍ក្រស្នា សម្រាប់ចងក្រងលទ្ធផលថ្នាក់ជាតិ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ មានអ្នកចូលរួមសរុបចំនួន ៥៤នាក់ ស្រី ០៦នាក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter