ចេញល្បាតទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល បានប្រទះឃើញឧបករណ៍នេសាទលបកន្ទុយកណ្តុរ ឬលបប្រើស១០០ ដែលអ្នកនេសាទបានយកមកដាក់ពង្រាយនៅចំណុចព្រែកយួន ស្ថិតនៅក្នុងភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២៣
162

ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣

ផ្នែករដ្ឋបាលជលផលបូទុមសាគរ បានសហការជាមួយកម្លាំងសហគមន៍នេសាទថ្មស បានចេញល្បាតទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល បានប្រទះឃើញឧបករណ៍នេសាទលបកន្ទុយកណ្តុរ ឬលបប្រើស១០០ ដែលអ្នកនេសាទបានយកមកដាក់ពង្រាយនៅចំណុចព្រែកយួន ស្ថិតនៅក្នុងភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ម្ចាស់បានគេចខ្លួនបាត់ក្រុមការងារយើងបានធ្វើការដកហូតលើកឡើងយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលជលផលបូទុមសាគរ ចំនួន ៤០ខ្សែ  មានប្រវែង  ៣២០ម៉ែត្រ ហើយនឹងធ្វើពិធីដុតបំផ្លាញចោលនៅពេលខាងមុខ។

ចំនួនអ្នកចូលទស្សនា
Flag Counter