ចុះពិនិត្យតាមដានការអនុវត្តការងារវឌ្ឍនភាពក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ស្តីពីការប្រមូលផលកៅស៊ូ, ការរៀបចំឃ្លាំងស្កុកទុក, ការលក់នៅលើទីផ្សារ និងតាមដានពីជំងឺជ្រុះស្លឹកកៅស៊ូ, ជំងឺផ្សិតដើមកៅស៊ូ
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២៣
125

ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣

លោក គង់ មិនា ប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោក ញឹម សារុន ប្រធានការិយាល័យកៅស៊ូ បានចុះពិនិត្យតាមដានការអនុវត្តការងារវឌ្ឍនភាពក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ស្តីពីការប្រមូលផលកៅស៊ូ, ការរៀបចំឃ្លាំង  ស្កុកទុក, ការលក់នៅលើទីផ្សារ និងតាមដានពីជំងឺជ្រុះស្លឹកកៅស៊ូ, ជំងឺផ្សិតដើមកៅស៊ូ នៅក្រុមហ៊ុន លឹម លុង ខូអិលធីឌី ស្ថិតនៅឃុំជីខក្រោម ស្រុកស្រែអំបិល និងក្រុមហ៊ុន ស៊ី អ៊ិន អេស៊ា អេហ្គ្រីខលឈ័រ ស្ថិតនៅឃុំអណ្តូងទឹង ស្រុកបុទុមសាគរ ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter