ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣
កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក សឹង លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះពិនិត្យ និងផ្ដល់យោបល់អំពីការកែប្រែគុណភាពដី, ការរៀបចំដីលើករងសម្រាប់ដាំដុះបន្លែ តាមការស្នើសុំរបស់កសិករ នៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ និងចុះអង្កេតស្ទង់ទិន្នផលស្រូវ បានចំនួន ០៤គ្រួសារ នៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម