ថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក សឹង លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមសិក្ខាសាលា ស្តីពីការផ្តល់សុពលភាពលើគោលការណ៍ណែនាំសម្រាប់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ គោលការណ៍ណែនាំសម្រាប់មណ្ឌលសិក្សាសហគមន៍ និងគោលការណ៍ណែនាំសម្រាប់អ្នកលក់ធាតុចូលកសិកម្មក្លាយជាភ្នាក់ងារផ្សព្វផ្សាយកសិកម្ម ក្រោមអធិបតីភាពឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីការិយាល័យផ្សព្វផ្សាយកសិកម្មទាំង ២៥រាជធានី ខេត្ត អង្គការដៃគូអភិវឌ្ឍ ថ្នាក់ដឹនាំ និងមន្រ្តីអគ្គនាយដ្ឋាន នាយកដ្ឋានក្រោមឪវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបប្រមាណ ៦១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម